ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ជា​កាមាវចរ អាស្រ័យ​នូវ​កុសលធម៌​ជា​កាមាវចរ​ផង នូវ​អព្យាកតធម៌​ជា​កាមាវចរ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ជា​កាមាវចរ អាស្រ័យ​នូវ​អកុសលធម៌​ជា​កាមាវចរ​ផង នូវ​អព្យាកតធម៌​ជា​កាមាវចរ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៤៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អា​រម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៥៤៩] កុសលធម៌​ជា​កាមាវចរ ជា​បច្ច័យ​នៃ​កុសលធម៌​ជា​កាមាវចរ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ជា​កាមាវចរ ជា​បច្ច័យ​នៃ​អកុសលធម៌ ជា​កាមាវចរ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ជា​កាមាវចរ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ជា​កាមាវចរ ដោយហេតុ​ប្ប​ច្ច័​យ។
 [៥៥០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។
ថយ | ទំព័រទី ១៤១ | បន្ទាប់