ហេតុ​ធម៌​មាន​សភាព​ត្រូវ​និង​ទៀង អាស្រ័យ​នូវ​ហេតុ​ធម៌​មាន​សភាព​ត្រូវ និង​ទៀង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​មាន​សភាព​មិន​ទៀង អាស្រ័យ​នូវ​ហេតុ​ធម៌​មាន​សភាព​មិន​ទៀង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៦០] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [៦១] ហេតុ​ធម៌​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​ហេតុ​ធម៌​មាន​សភាព​ខុស និង​ទៀង ដោយហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​មាន​សភាព​ត្រូវ និង​ទៀង ជា​បច្ច័យ​នៃ​ហេតុ​ធម៌​មាន​សភាព​ត្រូវ និង​ទៀង ដោយហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​មាន​សភាព​មិន​ទៀង ជា​បច្ច័យ​នៃ​ហេតុ​ធម៌ មាន​សភាព​មិន​ទៀង ដោយហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៥ | បន្ទាប់