[៦១០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ដែរ។

ចប់ វិបាក​ត្តិ​កស​រណ​ទុ​កៈ។


ឧបា​ទិន្ន​ត្តិ​កស​រណ​ទុ​កៈ


 [៦១១] អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ (ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន) ប្រកបដោយ​រណៈ អាស្រ័យ​នូវ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦១២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី សុទ្ធតែ​មាន​វារៈ១។
 [៦១៣] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ (ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន) ជា​អរណៈ (មិន​មាន​កិលេស) អាស្រ័យ​នូវ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​អរណៈ អាស្រ័យ​នូវ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​អរណៈ
ថយ | ទំព័រទី ១៥៨ | បន្ទាប់