អាចយ​គា​មិត្តិ​កស​រណ​ទុ​កៈ


 [៦៣៨] អា​ចយ​គាមិ​ធម៌ (ធម៌​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង ដោយ​កម្ម​កិលេស) ជាស​រណៈ អាស្រ័យ​នូវ​អា​ចយ​គាមិ​ធម៌ ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៦៣៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី សុទ្ធតែ​មាន​វារៈ១។
 [៦៤០] អា​ចយ​គាមិ​ធម៌ ជា​អរណៈ អាស្រ័យ​នូវ​អា​ចយ​គាមិ​ធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អប​ចយ​គាមិ​ធម៌ (ធម៌​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង) ជា​អរណៈ អាស្រ័យ​នូវ​អប​ចយ​គាមិ​ធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ នេ​វា​ចយ​គា​មិនា​បចយ​គាមិ​ធម៌ (ធម៌​មិនមែន​ជា​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង និង​ធម៌​មិនមែន​ជា​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង) ជា​អរណៈ អា​ស្រ័យ​នូវ​នេ​វា​ចយ​គា​មិនា​បចយ​គាមិ​ធម៌ ជា​អរណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ នេ​វា​ចយ​គា​មិនា​បចយ​គាមិ​ធម៌ ជា​អរណៈ អាស្រ័យ​នូវ​អា​ចយ​គាមិ​ធម៌ ជា​អរណៈ​ផង នូវ​នេ​វា​ចយ​គា​មិនា​បចយ​គាមិ​ធម៌ ជា​អរណៈ​ផង ទើប​កើតឡើង
ថយ | ទំព័រទី ១៦៦ | បន្ទាប់