ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មាន​សេចក្តី​ពិស្តារ គ្រប់​បច្ច័យ​ទាំងអស់។

ចប់ កុសល​ត្តិ​កទស្សន​ត្តិ​កៈ។


កុសល​ត្តិ​កទស្សនេ​នប​ហា​តព្វ​ហេតុ​កត្តិ​កៈ


 [៧៥៩] ធម៌​ជាអកុសល មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​ធម៌​ជាអកុសល មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៦០] ធម៌​ជាអកុសល មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​ជាអកុសល មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៦១] ធម៌​ជាកុសល មានហេតុ​ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សៈ មិនមែន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​ជាកុសល មានហេតុ​ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សៈ មិនមែន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៦២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧។
ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មាន​សេចក្តី​ពិស្តារ គ្រប់​បច្ច័យ​ទាំងអស់។

ចប់ កុសល​ត្តិ​កទស្សនេ​នប​ហា​តព្វ​ហេតុ​កត្តិ​កៈ។

ថយ | ទំព័រទី ១៩៩ | បន្ទាប់