[៧៨៧] មហ​គ្គ​តា​រម្ម​ណធម៌ (ធម៌​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ) ជាកុសល អាស្រ័យ​នូវ​មហ​គ្គ​តា​រម្ម​ណធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មហ​គ្គ​តា​រម្ម​ណធម៌​ជាអកុសល អាស្រ័យ​នូវ​មហ​គ្គ​តា​រម្ម​ណធម៌ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មហ​គ្គ​តា​រម្ម​ណធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​មហ​គ្គ​តា​រម្ម​ណធម៌​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៨៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មាន​សេចក្តី​ពិស្តារ​គ្រប់​បច្ច័យ​ទាំងអស់។
 [៧៨៩] អប្បមា​ណា​រម្ម​ណធម៌ (ធម៌​មាន​អារម្មណ៍​ប្រមាណ​មិនបាន) ជាកុសល អាស្រ័យ​នូវ​អប្បមា​ណា​រម្ម​ណធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អប្បមា​ណា​រម្ម​ណធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​អប្បមា​ណា​រម្ម​ណធម៌​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៩០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មាន​សេចក្តី​ពិស្តារ​គ្រប់​បច្ច័យ​ទាំងអស់។

ចប់ កុសល​ត្តិ​កបរិត្តា​រម្ម​ណត្តិ​កៈ។

ថយ | ទំព័រទី ២០៦ | បន្ទាប់