[៧៩៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៧៩៦] មជ្ឈិម​ធម៌​ជាកុសល ជា​បច្ច័យ​នៃ​មជ្ឈិម​ធម៌​ជាកុសល ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ មជ្ឈិម​ធម៌​ជា​អព្យាកតៈ ជា​បច្ច័យ​នៃ​មជ្ឈិម​ធម៌​ជា​អព្យាកតៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៧៩៧] មជ្ឈិម​ធម៌​ជាកុសល ជា​បច្ច័យ​នៃ​មជ្ឈិម​ធម៌​ជាកុសល ដោយ​អារម្មណ​ប្ប​ច្ច័​យ មជ្ឈិម​ធម៌​ជាកុសល ជា​បច្ច័យ​នៃ​មជ្ឈិម​ធម៌​ជា​អព្យាកតៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ មជ្ឈិម​ធម៌​ជា​អព្យាកតៈ ជា​បច្ច័យ​នៃ​មជ្ឈិម​ធម៌​ជា​អព្យាកតៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ មជ្ឈិម​ធម៌​ជា​អព្យាកតៈ ជា​បច្ច័យ​នៃ​មជ្ឈិម​ធម៌​ជាកុសល ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៧៩៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧។
ឯបញ្ហា​វារៈ ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។
ថយ | ទំព័រទី ២០៨ | បន្ទាប់