ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី សុទ្ធតែ​មាន​វារៈ១។
 [៨០៥] អនិយត​ធម៌ (ធម៌​មិន​ទៀង) ជាកុសល អាស្រ័យ​នូវ​អនិយត​ធម៌ ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អនិយត​ធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​អនិយត​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អនិយត​ធម៌​ជាកុសល​ក្តី អនិយត​ធម៌​ជា​អព្យាកតៈ​ក្តី អាស្រ័យ​នូវ​អនិយត​ធម៌​ជាកុសល ទើប​កើតឡើង ដោយហេតុ​ប្ប​ច្ច័​យ។ អនិយត​ធម៌​ជាអកុសល អាស្រ័យ​នូវ​អនិយត​ធម៌​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អនិយត​ធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​អនិយត​ធម៌​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨០៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៨០៧] អនិយត​ធម៌​ជាកុសល ជា​បច្ច័យ​នៃ​អនិយត​ធម៌​ជាកុសល ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អនិយត​ធម៌​ជាអកុសល ជា​បច្ច័យ​នៃ​អនិយត​ធម៌​ជាអកុសល ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ២១០ | បន្ទាប់