ធម៌​ខាងក្រៅ​ជាអកុសល អាស្រ័យ​នូវ​ធម៌​ខាងក្រៅ​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ខាងក្រៅ​ជា​អព្យាកតៈ អាស្រ័យ​នូវ​ធម៌​ខាងក្រៅ​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៨៣៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៨៣៥] ធម៌​ខាងក្រៅ​ជាកុសល ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ​ជាកុសល ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ខាងក្រៅ​ជាអកុសល ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ​ជាអកុសល ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ខាងក្រៅ​ជា​អព្យាកតៈ ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ​ជា​អព្យាកតៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៨៣៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។

ចប់ កុសល​ត្តិ​កអជ្ឈត្ត​ត្តិ​កៈ។

ថយ | ទំព័រទី ២១៧ | បន្ទាប់