[៨៥៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

ចប់ វិបាក​ត្តិ​កកុសល​ត្តិ​កៈ។


ឧបា​ទិន្ន​ត្តិ​កកុសល​ត្តិ​កៈ


 [៨៥៩] អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ (ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ និង​ជា​ប្រយោជន៍​ដល់​ឧបាទាន) ជាកុសល អាស្រ័យ​នូវ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [៨៦០] អនុ​ទិ​ន្នុ​បា​ទា​និ​យធម៌ ជាអកុសល អាស្រ័យ​នូវ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [៨៦១] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ (ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក​ហើយ និង​ជា​ប្រយោជន៍​ដល់​ឧបាទាន) ជា​អព្យាកតៈ អាស្រ័យ​នូវ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​អព្យាកតៈ អាស្រ័យ​នូវ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
ថយ | ទំព័រទី ២២៣ | បន្ទាប់