ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ជាអកុសល ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ អាស្រ័យ​នូវ​ធម៌​ជាអកុសល មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៦៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។
 [៨៧០] ធម៌​ជា​អព្យាកតៈ ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ អាស្រ័យ​នូវ​ធម៌​ជា​អព្យាកតៈ ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣៧។

ចប់ វិតក្ក​ត្តិ​កកុសល​ត្តិ​កៈ។


បីតិ​ត្តិ​កកុសល​ត្តិ​កៈ


 [៨៧១] ធម៌​ជាកុសល ប្រកបដោយ​បីតិ អាស្រ័យ​នូវ​ធម៌​ជាកុសល ប្រកបដោយ​បីតិ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ជាកុសល ប្រកបដោយ​សុខ អាស្រ័យ​នូវ​ធម៌​ជាកុសល ប្រកបដោយ​សុខ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ជាកុសល ប្រកប​ដោយ​ឧបេ​កា្ខ អាស្រ័យ​នូវ​ធម៌​ជាកុសល ប្រកប​ដោយ​ឧបេ​កា្ខ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១០។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
ថយ | ទំព័រទី ២២៦ | បន្ទាប់