ទស្សន​ត្តិ​កកុសល​ត្តិ​កៈ


 [៨៧៤] ធម៌​ជាកុសល ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ និង​មិនមែន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​ជាកុសល ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ និង​មិនមែន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
 [៨៧៥] ធម៌​ជាអកុសល ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​ធម៌​ជាអកុសល ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ជាអកុសល ដែល​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​ជាអកុសល ដែល​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [៨៧៦] ធម៌​ជា​អព្យាកតៈ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ និង​មិនមែន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​ជា​អព្យាកតៈ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ និង​មិនមែន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
មាន​វារៈ១ គ្រប់​បច្ច័យ​ទាំងអស់។

ចប់ ទស្សន​ត្តិ​កកុសល​ត្តិ​កៈ។

ថយ | ទំព័រទី ២២៨ | បន្ទាប់