នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌ (ធម៌​មិនមែន​ជា​របស់​សេក្ខបុគ្គល និង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល) ជាកុសល អា​ស្រ័យ​នូវ​នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [៨៨៤] នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌​ជាអកុសល អា​ស្រ័យ​នូវ​នេវ​សេ​ក្ខា​នា​សេក្ខ​ធម៌ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ១ គ្រប់​បច្ច័យ​ទាំងអស់។
 [៨៨៥] សេក្ខ​ធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​សេក្ខ​ធម៌​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ គ្រប់​បច្ច័យ​ទាំងអស់​ផង​ចុះ។

ចប់ សេក្ខ​ត្តិ​កកុសល​ត្តិ​កៈ។


បរិត្ត​ត្តិ​កកុសល​ត្តិ​កៈ


 [៨៨៦] បរិត្ត​ធម៌ (ធម៌​មាន​សភាព​តូចឆ្មារ) ជាកុសល អាស្រ័យ​នូវ​បរិត្ត​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មហ​គ្គ​តធម៌ (ធម៌​ដល់​នូវ​សភាព​ធំ) ជាកុសល អាស្រ័យ​នូវ​មហ​គ្គ​តធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អប្បមាណ​ធម៌ (ធម៌​ប្រមាណ​មិនបាន) ជាកុសល អាស្រ័យ​នូវ​អប្បមាណ​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
ថយ | ទំព័រទី ២៣១ | បន្ទាប់