សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ចប់ ហេតុ​ទុក​សប្បដិ​ឃទុ​កៈ។


ហេតុ​ទុក​រូបី​ទុ​កៈ


 [៩៥៨] ធម៌​មិនមែន​ជាហេតុ មាន​រូប អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មាន​រូប ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ១ គ្រប់​បច្ច័យ​ទាំងអស់។
 [៩៥៩] ធម៌​ជាហេតុ មិន​មាន​រូប អាស្រ័យ​នូវ​ធម៌​ជាហេតុ មិន​មាន​រូប ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជាហេតុ មិន​មាន​រូប អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិន​មាន​រូប ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ជាហេតុ មិន​មាន​រូប អាស្រ័យ​នូវ​ធម៌​ជាហេតុ មិន​មាន​រូប​ផង មិនមែន​ជាហេតុ មិន​មាន​រូប​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៩៦០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ ៩ ។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ចប់ ហេតុ​ទុក​រូបី​ទុ​កៈ។

ថយ | ទំព័រទី ២៥៥ | បន្ទាប់