[៩៦៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ ។

ចប់ ហេតុ​ទុក​លោកិយ​ទុ​កៈ។


ហេតុ​ទុក​កេន​ចិ​វិញ្ញេយ្យ​ទុ​កៈ


 [៩៦៥] កេន​ចិ​វិញ្ញេយ្យធម៌ (ធម៌​ដែល​បុគ្គល​គប្បី​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ) ជាហេតុ អាស្រ័យ​នូវ​កេន​ចិ​វិញ្ញេយ្យធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៦៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
 [៩៦៧] កេន​ចិ​នវិញ្ញេយ្យ​ធម៌​ជាហេតុ អាស្រ័យ​នូវ​កេន​ចិ​នវិញ្ញេយ្យ​ធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៦៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

ចប់ ហេតុ​ទុក​កេន​ចិ​វិញ្ញេយ្យ​ទុ​កៈ។

ថយ | ទំព័រទី ២៥៧ | បន្ទាប់