ធម៌​ជាហេតុ មិនមែន​អាសវៈ អាស្រ័យ​នូវ​ធម៌​ជាហេតុ មិនមែន​អាសវៈ​ផង មិនមែន​ជាហេតុ មិនមែន​អាសវៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៩៧២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

ចប់ ហេតុ​ទុក​អាសវ​ទុ​កៈ។


ហេតុ​ទុក​អាសវ​សម្បយុត្ត​ទុ​កៈ


 [៩៧៣] ធម៌​ជាហេតុ​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​ធម៌​ជាហេតុ ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៧៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [៩៧៥] ធម៌​ជាហេតុ ប្រាសចាក​អាសវៈ អាស្រ័យ​នូវ​ធម៌​ជាហេតុ ប្រាសចាក​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៧៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

ចប់ ហេតុ​ទុក​អាសវ​សម្បយុត្ត​ទុ​កៈ។

ថយ | ទំព័រទី ២៥៩ | បន្ទាប់