ហេតុ​ទុក​ចិ​ត្តា​នុ​បរិវត្តិ​ទុ​កៈ


 [១០១០] ចិ​ត្តា​នុ​បរិវត្តិ​ធម៌ (ធម៌​ប្រព្រឹត្តទៅ​តាមចិត្ត) ជាហេតុ អាស្រ័យ​នូវ​ចិ​ត្តា​នុ​បរិវត្តិ​ធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១០១១] នោ​ចិ​ត្តា​នុ​បរិវត្តិ​ធម៌ (ធម៌​មិនមែន​ប្រព្រឹត្តទៅ​តាមចិត្ត) មិនមែន​ជាហេតុ អា​ស្រ័យ​នូវ​នោ​ចិ​ត្តា​នុ​បរិវត្តិ​ធម៌ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

ចប់ ហេតុ​ទុក​ចិ​ត្តា​នុ​បរិវត្តិ​ទុ​កៈ។


ហេតុ​ទុកចិត្ត​សំសដ្ឋ​សមុដ្ឋាន​ទុ​កៈ


 [១០១២] ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ (ធម៌​ច្រឡូកច្រឡំ និង​តាំង​ឡើង​ដោយចិត្ត) ជាហេតុ អាស្រ័យ​នូវ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១០១៣] នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ (ធម៌​មិនមែន​ច្រឡូកច្រឡំ និង​តាំង​ឡើង​ដោយចិត្ត) មិនមែន​ជាហេតុ អា​ស្រ័យ​នូវ​នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

ចប់ ហេតុ​ទុកចិត្ត​សំសដ្ឋ​សមុដ្ឋាន​ទុ​កៈ។

ថយ | ទំព័រទី ២៦៦ | បន្ទាប់