[១០១៧] នោ​ចិត្ត​សំស​ដ្ឋ​សមុដ្ឋានា​នុ​បរិវត្តិ​ធម៌ (ធម៌​មិនមែន​ច្រឡូកច្រឡំ តាំង​ឡើង និង​ប្រព្រឹត្តទៅ​តាមចិត្ត) មិនមែន​ជាហេតុ អា​ស្រ័យ​នូវ​នោ​ចិត្ត​សំស​ដ្ឋ​សមុដ្ឋានា​នុ​បរិវត្តិ​ធម៌ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

ចប់ ហេតុ​ទុកចិត្ត​សំស​ដ្ឋ​សមុដ្ឋានា​នុ​បរិវត្តិ​ទុ​កៈ។


ហេតុ​ទុក​អជ្ឈត្តិក​ទុ​កៈ


 [១០១៨] អជ្ឈត្តិក​ធម៌ (ធម៌​ខាងក្នុង) មិនមែន​ជាហេតុ អាស្រ័យ​នូវ​អជ្ឈត្តិក​ធម៌ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [១០១៩] ពា​ហិ​រធម៌ (ធម៌​ខាងក្រៅ) ជាហេតុ អា​ស្រ័យ​នូវ​ពា​ហិ​រធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។

ចប់ ហេតុ​ទុក​អជ្ឈត្តិក​ទុ​កៈ។


ហេតុ​ទុក​ឧបា​ទា​ទុ​កៈ


 [១០២០] នោ​ឧបា​ទា​ធម៌ (ធម៌​មិនមែន​ឧបាទាន) ជាហេតុ អា​ស្រ័យ​នូវ​នោ​ឧបា​ទា​ធម៌ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០២១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

ចប់ ហេតុ​ទុក​ឧបា​ទា​ទុ​កៈ។

ថយ | ទំព័រទី ២៦៨ | បន្ទាប់