ចូ​ឡន្តរ​ទុក​ហេតុ​ទុ​កៈ


 [១០៤៦] ហេតុ​ធម៌ ប្រព្រឹត្តទៅ​ជាមួយនឹង​បច្ច័យ អាស្រ័យ​នូវ​ហេតុ​ធម៌ ប្រព្រឹត្តទៅ​ជាមួយនឹង​បច្ច័យ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ នហេតុ​ធម៌ ប្រព្រឹត្តទៅ​ជាមួយនឹង​បច្ច័យ អា​ស្រ័យ​នូវ​នហេតុ​ធម៌ ប្រព្រឹត្តទៅ​ជាមួយនឹង​បច្ច័យ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០៤៧] ហេតុ​ធម៌ ដែល​បច្ច័យ​តាក់តែង អាស្រ័យ​នូវ​ហេតុ​ធម៌ ដែល​បច្ច័យ​តាក់តែង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ នហេតុ​ធម៌ ដែល​បច្ច័យ​តាក់តែង អា​ស្រ័យ​នូវ​នហេតុ​ធម៌ ដែល​បច្ច័យ​តាក់តែង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០៤៨] ហេតុ​ធម៌ ជា​អនិ​ទស្សនៈ អាស្រ័យ​នូវ​ហេតុ​ធម៌ ជា​អនិ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ នហេតុ​ធម៌ ជា​អនិ​ទស្សនៈ អាស្រ័យ​នូវ​ហេតុ​ធម៌ ជា​អនិ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០៤៩] ហេតុ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ហេតុ​ធម៌ ប្រព្រឹត្តទៅ​ជាមួយនឹង​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ នហេតុ​ធម៌ ប្រព្រឹត្តទៅ​ជាមួយនឹង​ការ​ប៉ះពាល់ អា​ស្រ័យ​នូវ​នហេតុ​ធម៌ ប្រព្រឹត្តទៅ​ជាមួយនឹង​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ នហេតុ​ធម៌ មិន​មានការ​ប៉ះពាល់ អា​ស្រ័យ​នូវ​នហេតុ​ធម៌ មិន​មានការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ២៧៥ | បន្ទាប់