[២១៨] អហេតុក​ធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​អហេតុក​ធម៌​ជាអកុសល ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ។ អហេតុក​ធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​អហេតុក​ធម៌​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ។ អហេតុក​ធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​អហេតុក​ធម៌​ជាអកុសល​ផង នូវ​អហេតុក​ធម៌​ជា​អព្យាកតៈ​ផង ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ។
 [២១៩] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២២០] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២២១] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [២២២] អហេតុក​ធម៌​ជាអកុសល ជា​បច្ច័យ​នៃ​អហេតុក​ធម៌​ជា​អព្យាកតៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [២២៣] អហេតុក​ធម៌​ជាអកុសល ជា​បច្ច័យ​នៃ​អហេតុក​ធម៌​ជាអកុសល ដោយ​អារម្មណ​ប្ប​ច្ច័​យ អហ​តុក​ធម៌​ជាអកុសល ជា​បច្ច័យ​នៃ​អហេតុក​ធម៌​ជា​អព្យាកតៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៥៦ | បន្ទាប់