[២៧៣] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៧៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [២៧៥] កុសលធម៌ ជាហេតុ ទាំង​សម្បយុត្ត​ដោយហេតុ ជា​បច្ច័យ​នៃ​កុសលធម៌ ជាហេតុ ទាំង​សម្បយុត្ត​ដោយហេតុ ដោយហេតុ​បច្ច័យ។ អកុសលធម៌ ជាហេតុ ទាំង​សម្បយុត្ត​ដោយហេតុ ជា​បច្ច័យ​នៃ​អកុសលធម៌ ជាហេតុ ទាំង​សម្បយុត្ត​ដោយហេតុ ដោយហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌ ជាហេតុ ទាំង​សម្បយុត្ត​ដោយហេតុ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ជាហេតុ ទាំង​សម្បយុត្ត​ដោយហេតុ ដោយហេតុ​ប្ប​ច្ច័​យ។
 [២៧៦] កុសលធម៌​ជាហេតុ ទាំង​សម្បយុត្ត​ដោយហេតុ ជា​បច្ច័យ​នៃ​កុសលធម៌ ជាហេតុ ទាំង​សម្បយុត្ត​ដោយហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [២៧៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៧៨] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ៦៨ | បន្ទាប់