អកុសលធម៌ សម្បយុត្ត​ដោយហេតុ ទាំង​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​អកុសលធម៌ សម្បយុត្ត​ដោយហេតុ ទាំង​មិនមែន​ជាហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌ សម្បយុត្ត​ដោយហេតុ ទាំង​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​អព្យាកតធម៌ សម្បយុត្ត​ដោយហេតុ ទាំង​មិនមែន​ជាហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៨៥] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៨៦] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [២៨៧] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
 [២៨៨] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ យ៉ាងនោះ​ផង​ចុះ។

ចប់ កុសល​ត្តិ​កហេតុ​ហេតុ​សម្បយុត្ត​ទុ​កៈ។


កុសល​ត្តិ​កន​ហេតុ​សហេតុក​ទុ​កៈ


 [២៨៩] កុសលធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​កុសលធម៌ មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ទើប​កើតឡើង
ថយ | ទំព័រទី ៧០ | បន្ទាប់