[២៩៤] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [២៩៥] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
 [២៩៦] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ផង​ចុះ។
 [២៩៧] អព្យាកតធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​អព្យាកតធម៌​មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៩៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
 [២៩៩] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [៣០០] អព្យាកតធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ជា​បច្ច័យ​នៃ​អព្យាកតធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៣០១] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ថយ | ទំព័រទី ៧២ | បន្ទាប់