[៣២១] កុសលធម៌​ជា​អនិ​ទស្សនៈ ជា​បច្ច័យ​នៃ​កុសលធម៌ ជា​អនិ​ទស្សនៈ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ជា​អនិ​ទស្សនៈ ជា​បច្ច័យ​នៃ​អកុសលធម៌​ជា​អនិ​ទស្សនៈ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ជា​អនិ​ទស្សនៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ជា​អនិ​ទស្សនៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៣២២] កុសលធម៌​ជា​អនិ​ទស្សនៈ ជា​បច្ច័យ​នៃ​កុសលធម៌​ជា​អនិ​ទស្សនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ជា​អនិ​ទស្សនៈ ជា​បច្ច័យ​នៃ​អកុសលធម៌​ជា​អនិ​ទស្សនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ជា​អនិ​ទស្សនៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ជា​អនិ​ទស្សនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៣២៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១០ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៧។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។

ចប់ កុសល​ត្តិ​កស​និទស្សន​ទុ​កៈ។

ថយ | ទំព័រទី ៧៨ | បន្ទាប់