សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [៣៩០] កុសលធម៌ ដែល​ប្រាសចាក​អាសវៈ ជា​បច្ច័យ​នៃ​កុសលធម៌ ដែល​ប្រាសចាក​អាសវៈ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌ ដែល​ប្រាសចាក​អាសវៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដែល​ប្រាសចាក​អាសវៈ ដោយហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌ ដែល​ប្រាសចាក​អាសវៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដែល​ប្រាសចាក​អាសវៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៣៩១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ យ៉ាងនោះ​ផង​ចុះ។

ចប់ កុសល​ត្តិ​កអាសវ​សម្បយុត្ត​ទុ​កៈ។


កុសល​ត្តិ​កអាសវ​សា​សវ​ទុ​កៈ


 [៣៩២] អកុសលធម៌​ជា​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ អាស្រ័យ​នូវ​អកុសលធម៌​ជា​អាសវៈ​ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ទើប​កើតឡើង ព្រោះ ហេតុ​ប្ប​ច្ច័​យ។
 [៣៩៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ថយ | ទំព័រទី ៩៨ | បន្ទាប់