[២៤៤] ធម៌​មិនមែន​ជាស​និទស្សន​សប្ប​ដិ​ឃៈ មិនមែន​ជា​អរណៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​និទស្សន​សប្ប​ដិ​ឃៈ មិនមែន​ជា​អរណៈ​ផង មិនមែន​ជា​អនិទស្សន​សប្ប​ដិ​ឃៈ មិនមែន​ជា​អរណៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​អនិទស្សន​សប្ប​ដិ​ឃៈ មិនមែន​ជា​អរណៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​និទស្សន​សប្ប​ដិ​ឃៈ មិនមែន​ជា​អរណៈ​ផង មិនមែន​ជា​អនិទស្សន​សប្ប​ដិ​ឃៈ មិនមែន​ជា​អរណៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាស​និទស្សន​សប្ប​ដិ​ឃៈ មិនមែន​ជា​អរណៈ​ក្តី មិនមែន​ជា​អនិទស្សន​សប្ប​ដិ​ឃៈ មិនមែន​ជា​អរណៈ​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​និទស្សន​សប្ប​ដិ​ឃៈ មិនមែន​ជា​អរណៈ​ផង មិនមែន​ជា​អនិទស្សន​សប្ប​ដិ​ឃៈ មិនមែន​ជា​អរណៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៤៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្ដី បច្ចយ​វារៈ​ក្ដី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី សុទ្ធតែ​មាន​វារៈ៩។

ចប់ បច្ច​នី​យត្តិ​កទុក​ប្ប​ដ្ឋាន។

ថយ | ទំព័រទី ១៤៦ | បន្ទាប់