រឿងភិក្ខុបន្ទោបង់ឧច្ចារៈ ហើយមិនជម្រះចេញ រឿងភិក្ខុបន្ទោបង់ឧច្ចារៈតាមលំដាប់ចាស់ខ្ចី ទើបព្រះអង្គទ្រង់អនុញ្ញាតឲ្យបន្ទោបង់ឧច្ចារៈតាមលំដាប់ដែលមកដល់ រឿងឆព្វគ្គិយភិក្ខុ ចូលទៅកាន់វច្ចកុដិដោយរហ័សពេកខ្លះ សើយស្បង់ចូលទៅខ្លះ បន្ទោបង់ឧច្ចារៈរមាត់ខ្លះ ទំពាឈើស្ទន់បន្ទោបង់ឧច្ចារៈខ្លះ បន្ទោបង់ឧច្ចារៈខាងក្រៅទឧច្ចារៈខ្លះ បន្ទោបង់បស្សាវៈខាងក្រៅទបស្សាវៈខ្លះ ស្តោះទឹកមាត់ក្នុងទបស្សាវៈខ្លះ កិតដោយឈើគគ្រាតខ្លះ ចោលឈើសម្រាប់កិត ក្នុងរណ្តៅឧច្ចារៈខ្លះ ចេញពីវច្ចកុដិដោយរហ័សពេកខ្លះ សើយស្បង់ចេញមកខ្លះ ជម្រះឲ្យឮចបុចបុខ្លះ ឲ្យសល់ទឹកនៅក្នុងបំពង់សម្រាប់ជម្រះខ្លះ (ទើបព្រះអង្គទ្រង់បញ្ញត្តថា) ភិក្ខុណាទៅកាន់វច្ចកុដិ ភិក្ខុនោះ ត្រូវឈរគ្រហែមពីខាងក្រៅ ឯភិក្ខុដែលអង្គុយនៅខាងក្នុង ត្រូវគ្រហែមតប រឿងពាក់ចីវរលើស្នួរចីវរ ឬខ្សែស្បៀងចីវរ ហើយសឹមចូលទៅដោយសន្សឹមៗ មិនត្រូវចូលទៅដោយរហ័សពេក មិនត្រូវសើយស្បង់ចូលទៅ ត្រូវឈរលើទ្រនាប់សម្រាប់បន្ទោបង់ឧច្ចារៈ ហើយសឹមសើយស្បង់ មិនត្រូវប្រឹងរមាត់បន្ទោបង់ឧច្ចារៈ មិនត្រូវទំពាឈើស្ទន់បន្ទោបង់ឧច្ចារៈ