[​១២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោះបី​ពួក​ភិក្ខុ​ច្រើន​រូប​ ​បរិនិព្វាន​ ​ដោយ​អនុបាទិសេស​និព្វាន​ធាតុ​ ​និព្វាន​ធាតុ​ ​ក៏​មិន​ប្រាកដ​ថា​ ​ខ្វះ​ ​ឬ​ពេញដោយ​ភិក្ខុ​ទាំងនោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ទឹកទន្លេ​ទាំងឡាយ​ណា​នីមួយ​ក្នុង​លោក​ ​ដែល​ហូរ​ស្រោច​ ​ចុះទៅ​កាន់​មហាសមុទ្រ​ក្តី​ ​ទ​-​ទឹកភ្លៀង​ទាំងឡាយ​ណា​ ​ដែល​ហូរ​ចុះ​មក​ពី​អាកាស​ក្តី​ ​មហាសមុទ្រ​ ​ក៏​មិន​ប្រាកដ​ថា​ស្រក​ ​ឬ​ពេញដោយ​ទឹក​នោះ​ ​ដូច្នោះឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ទុកជា​ពួក​ភិក្ខុ​ច្រើន​រូប​ ​បរិនិព្វាន​ ​ដោយ​អនុបាទិសេស​និព្វាន​ធាតុ​ ​និព្វាន​ធាតុ​ ​ក៏​មិន​ប្រាកដ​ថា​ ​ខ្វះ​ ​ឬ​ពេញ​ ​ដោយ​ភិក្ខុ​ទាំងនោះ​ ​ដោយ​សភាព​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាស​ភាព​មិនដែល​កើត​ ​គួរ​អស្ចារ្យ​ទី៥​ ​ក្នុង​ធម៌​វិន័យ​នេះ​ ​ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ​តែង​ត្រេកអរ​ក្នុង​ធម៌​វិន័យ​នេះ​។​
 [​១២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​វិន័យ​នេះ​ ​មាន​រស​តែមួយ​ ​គឺ​ ​វិមុត្តិ​រស​ ​ដូច​មហាសមុទ្រ​ ​ដែល​មាន​រស​តែមួយ​ ​គឺ​រសប្រៃ​ ​ដូច្នោះឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​បេ​។​ ​គឺ​វិមុត្តិ​រស​ ​ដោយ​សភាព​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាស​ភាព​មិនដែល​កើត​ ​គួរ​អស្ចារ្យ​ទី៦​ ​ក្នុង​ធម៌​វិន័យ​នេះ​ ​ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ​តែង​ត្រេកអរ​ក្នុង​ធម៌​វិន័យ​នេះ​។​
ថយ | ទំព័រទី ២១៣ | បន្ទាប់