[​១២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​វិន័យ​នេះ​ ​មាន​រតនៈ​ ​(​ធម៌​ជាទី​រីករាយ​)​ ​ច្រើនយ៉ាង​ ​មិនមែន​មានត្រឹមតែ​មួយ​ប៉ុណ្ណោះទេ​ ​រតនៈ​នេះ​ ​ក្នុង​ធម៌​វិន័យ​នោះ​ ​គឺ​ ​សតិ​ប្ប​ដ្ឋាន៤​ ​សម្ម​ប្ប​ធាន៤​ ​ឥទ្ធិបាទ៤​ ​ឥន្ទ្រិយ៥​ ​ពលៈ៥​ ​ពោជ្ឈង្គ៧​ ​និង​មគ្គ​ប្រកបដោយ​អង្គ៨​ ​ដែល​ជា​ផ្លូវ​ដ៏​ប្រសើរ​ ​ដូច​មហាសមុទ្រ​ ​មាន​រតនៈ​ ​(​ទ្រព្យ​ជា​គ្រឿង​រីករាយ​)​ ​ច្រើនយ៉ាង​ ​មិនមែន​មានតែ​មួយ​ទេ​ ​រតនៈ​ទាំងនេះ​ ​ក្នុង​មហាសមុទ្រ​នោះ​ ​គឺ​កែវ​មុក្តា​ ​កែវមណី​ ​កែវពិទូរ្យ​ ​ស័ង្ខ​ ​សិលា​ ​កែ​វប្រ​ពាឡ​ ​ប្រាក់​ ​មាស​ ​កែវ​ក្រហម​ ​(​ត្បូងទទឹម​)​ ​និង​កែវមរកត​ ​ដូច្នោះឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​វិន័យ​នេះ​ ​មាន​រតនៈ​ ​ច្រើនយ៉ាង​ ​មិនមែន​មានត្រឹមតែ​មួយ​ប៉ុណ្ណោះទេ​ ​រតនៈ​ទាំងនេះ​ក្នុង​ធម៌​វិន័យ​នោះ​ ​គឺ​ ​សតិ​ប្ប​ដ្ឋាន៤​។​បេ​។​ ​និង​មគ្គ​ប្រកបដោយ​អង្គ៨​ ​ដែល​ជា​ផ្លូវ​ដ៏​ប្រសើរ​ ​ដោយ​សភាព​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាស​ភាព​មិនដែល​កើត​ ​គួរ​អស្ចារ្យ​ទី៧​ ​ក្នុង​ធម៌​វិន័យ​នេះ​ ​ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ​តែង​ត្រេកអរ​ក្នុង​ធម៌​វិន័យ​នេះ​។​
ថយ | ទំព័រទី ២១៤ | បន្ទាប់