សង្ឃ​ធ្វើមិនទាន់​ស្រេច​ទេ​ ​(​ព្រោះ​)​ ​រឿង​នោះ​ ​សង្ឃ​កាត់សេចក្តី​មិនទាន់​ដាច់ស្រេច​នៅឡើយ​ ​ខ្ញុំ​នឹង​បញ្ឈប់​បាតិមោក្ខ​ ​ដល់​បុគ្គល​នោះ​ ​កាលបើ​បុគ្គល​នោះ​ ​នៅក្នុង​ទី​ចំពោះមុខ​ ​សង្ឃ​មិន​ត្រូវ​សំដែង​បាតិមោក្ខ​ទេ​។​ ​ការបញ្ឈប់​បាតិមោក្ខ​ ​(​នេះ​)​ ​ឈ្មោះថា​ ​ប្រកបដោយ​ធម៌​។​
 [​១៥៧​]​ ​ភិក្ខុ​មិនបាន​ចូល​មក​ព្រមព្រៀង​គ្នា​ ​ប្រកបដោយ​ធម៌​ ​(​នោះ​)​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​មាន​កិរិយា​មិនដល់​សេចក្តី​ព្រមព្រៀង​ ​ប្រកបដោយ​ធម៌​ ​ដោយ​អាការ​ណា​ ​ដោយ​ភេទ​ណា​ ​ដោយ​និមិត្ត​ណា​ ​ភិក្ខុ​ឃើញ​ភិក្ខុ​ដែល​មិនដល់​សេចក្តី​ព្រមព្រៀង​គ្នា​ ​ប្រកបដោយ​ធម៌​ ​ដោយ​អាការ​នោះ​ ​ដោយ​ភេទ​នោះ​ ​ដោយ​និមិត្ត​នោះ​ ​បើ​ភិក្ខុ​មិនឃើញ​ភិក្ខុ​ដែល​មិនដល់​សេចក្តី​ព្រមព្រៀង​ ​ប្រកបដោយ​ធម៌​ ​(​នោះ​)​ ​ទេ​ ​គង់មាន​ភិក្ខុ​ឯទៀត​ ​ប្រាប់ភិក្ខុ​ផងគ្នា​ថា​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​មិនដល់​សេចក្តី​ព្រមព្រៀង​ ​ប្រកបដោយ​ធម៌​ទេ​ ​ប្រសិនបើ​ភិក្ខុ​ ​ក៏​មិនបាន​ឃើញ​ភិក្ខុ​ដែល​មិនដល់​សេចក្តី​ព្រមព្រៀង​ ​ប្រកបដោយ​ធម៌​ ​ទាំង​ភិក្ខុ​ឯទៀត​ ​ក៏​មិនបាន​ប្រាប់​ដល់​ភិក្ខុ​ផងគ្នា​ថា​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​មិនដល់​សេចក្តី​ព្រមព្រៀង​ ​ប្រកបដោយ​ធម៌​ ​ដូច្នេះ​ទេ​ ​ក៏​គង់​ភិក្ខុ​នោះ​ឯង​ ​ប្រាប់​ដល់​ភិក្ខុ​ផងគ្នា​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​មិនដល់​សេចក្តី​ព្រមព្រៀង​ ​ប្រកបដោយ​ធម៌​ទេ​
ថយ | ទំព័រទី ២៣៤ | បន្ទាប់