ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ប្រាថ្នា​ ​ក៏​គប្បី​សូត្រ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ចំពោះ​បុគ្គល​ ​ដែល​នៅក្នុង​ទី​ចំពោះមុខ​ ​ក្នុង​ថ្ងៃ​ចា​តុទ្ទសី​ ​ឬបណ្ណ​រសី​ឧបោសថ​នោះ​ ​ដោយ​ការ​ឃើញ​នោះ​ ​ដោយ​ការ​ឮ​នោះ​ ​ដោយ​ការ​រង្កៀស​នោះ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​(​ដ្បិត​)​ ​បុគ្គល​ ​គឺ​ភិក្ខុ​ឈ្មោះ​នេះ​ ​មិនដល់​សេចក្តី​ព្រមព្រៀង​ ​ប្រកបដោយ​ធម៌​ទេ​ ​ឥឡូវ​ ​ខ្ញុំ​នឹង​បញ្ឈប់​បាតិមោក្ខ​ ​ដល់​បុគ្គល​នោះ​ ​កាលបើ​បុគ្គល​នោះ​នៅក្នុង​ទី​ចំពោះមុខ​ ​សង្ឃ​មិន​ត្រូវ​សំដែង​បាតិមោក្ខ​ទេ​។​ ​ការបញ្ឈប់​បាតិមោក្ខ​ ​(​នេះ​)​ ​ឈ្មោះថា​ ​ប្រកបដោយ​ធម៌​។​
 [​១៥៨​]​ ​ភិក្ខុ​ត្រឡប់​សើរើ​សេចក្តី​ព្រមព្រៀង​ ​ប្រកបដោយ​ធម៌​ ​(​នោះ​)​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​រមែង​មានការ​ត្រឡប់​សើរើ​សេចក្តី​ព្រមព្រៀង​ ​ប្រកបដោយ​ធម៌​ ​ដោយ​អាការ​ណា​ ​ដោយ​ភេទ​ណា​ ​ដោយ​និមិត្ត​ណា​ ​ភិក្ខុ​ឃើញ​ភិក្ខុ​ដែល​ត្រឡប់​សើរើ​សេចក្តី​ព្រមព្រៀង​ ​ប្រកបដោយ​ធម៌​ ​ដោយ​អាការ​នោះ​ ​ដោយ​ភេទ​នោះ​ ​ដោយ​និមិត្ត​នោះ​ ​បើ​ភិក្ខុ​មិនឃើញ​ភិក្ខុ​ដែល​ត្រឡប់​សើរើ​សេចក្តី​ព្រមព្រៀង​ ​ប្រកបដោយ​ធម៌​ទេ​ ​គង់មាន​ភិក្ខុ​ឯទៀត​ ​ប្រាប់​ដល់​ភិក្ខុ​ផងគ្នា​ថា​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​ត្រឡប់​សើរើ​សេចក្តី​ព្រមព្រៀង​ ​ប្រកបដោយ​ធម៌​ហើយ​ ​ប្រសិនបើ​ភិក្ខុ​ ​ក៏​មិនឃើញ​ភិក្ខុ​ដែល​ត្រឡប់​សើរើ​សេចក្តី​ព្រម
ថយ | ទំព័រទី ២៣៥ | បន្ទាប់