ណាមួយ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ពាក្យ​ពណ៌នា​អំពី​ការ​ត្រឡប់​សើរើ​សេចក្តី​ព្រមព្រៀង​ ​ប្រកបដោយ​ធម៌​ ​នៃ​បុគ្គល​ឈ្មោះ​នេះ​ ​សង្ឃ​ធ្វើមិនទាន់​ស្រេច​នៅឡើយ​ ​(​ព្រោះ​)​ ​រឿង​នោះ​ ​សង្ឃ​វិនិច្ឆ័យ​មិនទាន់​ដាច់ស្រេច​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​វិនិច្ឆ័យ​រឿង​នោះ​ចុះ​។​ ​បើ​សង្ឃ​បាន​វិនិច្ឆ័យ​រឿង​នោះ​ដាច់ស្រេច​ ​នេះ​ក៏​ជា​ការ​ប្រពៃ​ ​បើ​បែរជា​វិនិច្ឆ័យ​មិនបាន​វិញ​ ​ក្នុង​ថ្ងៃ​ចា​តុទ្ទសី​ ​ឬបណ្ណ​រសី​ឧបោសថ​នោះ​ ​ភិក្ខុ​ត្រូវ​សូត្រ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ចំពោះ​បុគ្គល​ដែល​នៅក្នុង​ទី​ចំពោះមុខ​នោះ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ពាក្យ​ពណ៌នា​អំពី​ការ​ត្រឡប់​សើរើ​សេចក្តី​ព្រមព្រៀង​ ​ប្រកបដោយ​ធម៌​ ​នៃ​បុគ្គល​ឈ្មោះ​នេះ​ ​សង្ឃ​ធ្វើមិនទាន់​ស្រេច​នៅឡើយ​ទេ​ ​(​ព្រោះ​)​ ​រឿង​នោះ​ ​សង្ឃ​វិនិច្ឆ័យ​មិនទាន់​ដាច់ស្រេច​ ​ខ្ញុំ​នឹង​បញ្ឈប់​បាតិមោក្ខ​ ​ដល់​បុគ្គល​នោះ​ ​កាលបើ​បុគ្គល​នោះ​ ​នៅក្នុង​ទី​ចំពោះមុខ​ ​សង្ឃ​មិន​ត្រូវ​សំដែង​បាតិមោក្ខ​ទេ​។​ ​ការបញ្ឈប់​បាតិមោក្ខ​ ​(​នេះ​)​ ​ឈ្មោះថា​ ​ប្រកបដោយ​ធម៌​។​
 [​១៦០​]​ ​ភិក្ខុ​ដែលគេ​បានឃើញ​ ​ឮ​ ​រង្កៀស​ដោយ​សីលវិបត្តិ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដែលគេ​បានឃើញ​ ​ឮ​ ​រង្កៀស​ ​ដោយ​សីលវិបត្តិ​ ​ដោយ​អាការ​ណា​ ​ដោយ​ភេទ​ណា​ ​ដោយ​និមិត្ត​ណា​ ​ភិក្ខុ​ក៏​ឃើញ​ភិក្ខុ​ដែលគេ​បានឃើញ​ ​ឮ​ ​រង្កៀស​ ​ដោយ
ថយ | ទំព័រទី ២៣៧ | បន្ទាប់