សីលវិបត្តិ​ ​ដោយ​អាការ​នោះ​ ​ដោយ​ភេទ​នោះ​ ​ដោយ​និមិត្ត​នោះ​ ​បើ​ភិក្ខុ​មិនឃើញ​ភិក្ខុ​ដែលគេ​ឃើញ​ ​ឮ​ ​រង្កៀស​ ​ដោយ​សីលវិបត្តិ​នោះ​ទេ​ ​គង់មាន​ភិក្ខុ​ឯទៀត​ ​ប្រាប់​ដល់​ភិក្ខុ​ផងគ្នា​ថា​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​មាន​គេ​ឃើញ​ ​ឮ​ ​រង្កៀស​ដោយ​សីលវិបត្តិ​ ​(​ប្រសិនបើ​)​ ​ភិក្ខុ​មិនឃើញ​ភិក្ខុ​ដែល​មាន​គេ​ឃើញ​ ​ឮ​ ​រង្កៀស​ ​ដោយ​សីលវិបត្តិ​ ​ទាំង​ភិក្ខុ​ឯទៀត​ ​ក៏​មិន​ប្រាប់​ដល់​ភិក្ខុ​ផងគ្នា​ថា​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​មាន​គេ​ឃើញ​ ​ឮ​ ​រង្កៀស​ ​ដោយ​សីលវិបត្តិ​ ​ដូច្នេះ​ទេ​ ​ក៏​គង់​ភិក្ខុ​នោះ​ឯង​ ​ប្រាប់​ដល់​ភិក្ខុ​ផងគ្នា​ថា​ ​ម្នាល​អាវុសោ​ ​ខ្លួនខ្ញុំ​មាន​គេ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ ​ដោយ​សីលវិបត្តិ​ដូច្នេះ​ ​(​មិនលែង​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​មានប្រាថ្នា​ ​ក៏​គប្បី​សូត្រ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ចំពោះ​បុគ្គល​ ​ដែល​នៅក្នុង​ទី​ចំពោះមុខ​នោះ​ ​ដោយ​ការ​ឃើញ​នោះ​ ​ដោយ​ការ​ឮ​នោះ​ ​ដោយ​ការ​រង្កៀស​នោះ​ ​ក្នុង​ថ្ងៃ​ចា​តុទ្ទសី​ ​ឬបណ្ណ​រសី​ឧបោសថ​នោះ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​(​ដ្បិត​)​ ​បុគ្គល​ឈ្មោះ​នេះ​ ​មាន​គេ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ ​ដោយ​សីលវិបត្តិ​ ​ខ្ញុំ​នឹង​បញ្ឈប់​បាតិមោក្ខ​ ​ចំពោះ​បុគ្គល​នោះ​ ​កាលបើ​បុគ្គល​នោះ​នៅក្នុង​ទី​ចំពោះមុខ​សង្ឃ​ ​សង្ឃ​មិន​ត្រូវ​សំដែង​បាតិមោក្ខ​ឡើយ​។​ ​ការបញ្ឈប់​បាតិមោក្ខ​ ​(​នេះ​)​ ​ឈ្មោះថា​ ​ប្រកបដោយ​ធម៌​។​
ថយ | ទំព័រទី ២៣៨ | បន្ទាប់