[​១៦១​]​ ​ភិក្ខុ​ដែលគេ​ឃើញ​ ​ឮ​ ​រង្កៀស​ដោយ​អាចារ​វិបត្តិ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រមែង​មាន​គេ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ ​ដោយ​អាចារ​វិបត្តិ​ ​ដោយ​អាការ​ណា​ ​ដោយ​ភេទ​ណា​ ​ដោយ​និមិត្ត​ណា​ ​ភិក្ខុ​ក៏​ឃើញ​ភិក្ខុ​ដែល​មាន​គេ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ហើយ​ ​ដោយ​អាចារ​វិបត្តិ​ ​ដោយ​អាការ​នោះ​ ​ដោយ​ភេទ​នោះ​ ​ដោយ​និមិត្ត​នោះ​ដែរ​ ​បើ​ភិក្ខុ​មិនបាន​ឃើញ​ភិក្ខុ​ដែល​មាន​គេ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ ​ដោយ​អាចារ​វិបត្តិ​នោះ​ទេ​ ​គង់មាន​ភិក្ខុ​ឯទៀត​ ​ប្រាប់​ដល់​ភិក្ខុ​ផងគ្នា​ថា​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​មាន​គេ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ ​ដោយ​អាចារ​វិបត្តិ​ដូច្នេះ​ដែរ​ ​(​ប្រសិនបើ​)​ ​ភិក្ខុ​ក៏​មិនបាន​ឃើញ​ភិក្ខុ​ដែល​មាន​គេ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ ​ដោយ​អាចារ​វិបត្តិ​ទេ​ ​ទាំង​ភិក្ខុ​ឯទៀត​ ​ក៏​មិនបាន​ប្រាប់​ដល់​ភិក្ខុ​ផងគ្នា​ថា​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​មាន​គេ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ ​ដោយ​អាចារ​វិបត្តិ​ ​ដូច្នេះ​ទេ​ ​ក៏​គង់​ភិក្ខុ​នោះ​ឯង​ ​ប្រាប់​ដល់​ភិក្ខុ​ផងគ្នា​ថា​ ​ម្នាល​អាវុសោ​ ​ខ្លួនខ្ញុំ​មាន​គេ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ ​ដោយ​អាចារ​វិបត្តិ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាលបើ​ប្រាថ្នា​ ​ក៏​គប្បី​សូត្រ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​ចំពោះ​បុគ្គល​ ​ដែល​នៅក្នុង​ទី​ចំពោះមុខ​នោះ​ ​ដោយ​ការ​ឃើញ​នោះ​ ​ដោយ​ការ​ឮ​នោះ​ ​ដោយ​ការ​រង្កៀស​នោះ​ ​ក្នុង​ថ្ងៃ​ចា​តុទ្ទសី​ ​ឬបណ្ណ​រសី​ឧបោសថ​នោះ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​(​ដ្បិត​)​ ​បុគ្គល​ឈ្មោះ​នេះ​
ថយ | ទំព័រទី ២៣៩ | បន្ទាប់