មាន​គេ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ ​ដោយ​អាចារ​វិបត្តិ​ហើយ​ ​ខ្ញុំ​នឹង​បញ្ឈប់​បាតិមោក្ខ​ ​ចំពោះ​បុគ្គល​នោះ​ ​កាលបើ​បុគ្គល​នោះ​នៅក្នុង​ទី​ចំពោះមុខ​ ​សង្ឃ​មិន​ត្រូវ​សំដែង​បាតិមោក្ខ​ឡើយ​។​ ​ការបញ្ឈប់​បាតិមោក្ខ​ ​(​នេះ​)​ ​ឈ្មោះថា​ ​ប្រកបដោយ​ធម៌​។​
 ​[​១៦២​]​ ​ភិក្ខុ​ដែល​មាន​គេ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ដោយ​ទិដ្ឋិ​វិបត្តិ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រមែង​មាន​គេ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ ​ដោយ​ទិដ្ឋិ​វិបត្តិ​ ​ដោយ​អាការ​ណា​ ​ដោយ​ភេទ​ណា​ ​ដោយ​និមិត្ត​ណា​ ​ភិក្ខុ​ផងគ្នា​ក៏​ឃើញ​ភិក្ខុ​ដែល​មាន​គេ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ ​ដោយ​ទិដ្ឋិ​វិបត្តិ​ ​ដោយ​អាការ​នោះ​ ​ដោយ​ភេទ​នោះ​ ​ដោយ​និមិត្ត​នោះ​ដែរ​ ​បើ​ភិក្ខុ​ផងគ្នា​មិនឃើញ​ភិក្ខុ​ដែល​មាន​គេ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ ​ដោយ​ទិដ្ឋិ​វិបត្តិ​ទេ​ ​គង់មាន​ភិក្ខុ​ឯទៀត​ ​ប្រាប់​ដល់​ភិក្ខុ​ផងគ្នា​ថា​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​មាន​គេ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ដោយ​ទិដ្ឋិ​វិបត្តិ​ដូច្នេះ​ដែរ​ ​(​ប្រសិនបើ​)​ ​ភិក្ខុ​ក៏​មិនឃើញ​ភិក្ខុ​ដែល​មាន​គេ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ ​ដោយ​សីលវិបត្តិ​ទេ​ ​ទាំង​ភិក្ខុ​ឯទៀត​ ​ក៏​មិន​ប្រាប់​ដល់​ភិក្ខុ​ផងគ្នា​ថា​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​មាន​គេ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ហើយ​ ​ដោយ​ទិដ្ឋិ​វិបត្តិ​ ​ដូច្នេះ​ទេ​ ​ក៏​គង់​ភិក្ខុ​នោះ​ឯង​ ​ប្រាប់​ដល់​ភិក្ខុ​ផងគ្នា​ថា​ ​ម្នាល​អាវុសោ​ ​ខ្លួនខ្ញុំ​
ថយ | ទំព័រទី ២៤០ | បន្ទាប់