កាលបើ​អាត្មាអញ​ ​កាន់​យក​នូវ​អត្តា​ទាន​នេះ​ទៅ​ ​នឹង​បាន​ពួក​ភិក្ខុ​ ​ជា​មិត្តសម្លាញ់​គ្រាន់តែ​ជួបគ្នា​ ​ឬ​ជា​មិត្តសម្លាញ់​តែង​នៅ​រួម​ជាមួយគ្នា​ ​ដែល​ជាពួក​ខាង​ធម៌​ ​ខាង​វិន័យ​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​នោះ​ ​ត្រូវ​ពិចារណា​តទៅទៀត​ថា​ ​កាលបើ​អាត្មាអញ​ ​កាន់​យក​នូវ​អត្តា​ទាន​នេះ​ទៅ​ ​ក្រែង​មានការ​ប្រកួត​ប្រកាន់​ ​ការ​ឈ្លោះ​ ​ការ​ប្រកាន់​ខុស​ ​ការទាស់ទែង​ ​ការ​បែកធ្លាយ​នៃ​សង្ឃ​ ​ការ​ប្រេះឆា​នៃ​សង្ឃ​ ​ការកំណត់​ផ្សេង​នៃ​សង្ឃ​ ​ការ​ធ្វើ​ផ្សេង​ៗ​នៃ​សង្ឃ​ ​នឹង​កើតមាន​ដល់​សង្ឃ​ ​ព្រោះ​ហេតុ​នៃ​អត្តា​ទាន​នោះ​ ​ឬមិន​មាន​ទេ​។​ ​ម្នាល​ឧបាលិ​ ​បើ​ភិក្ខុ​ពិចារណា​ទៅ​ ​បានដឹង​យ៉ាងនេះ​ថា​ ​កាលបើ​អាត្មាអញ​ ​កាន់​យក​នូវ​អត្តា​ទាន​ទៅ​ហើយ​ ​ការប្រកួត​ប្រកាន់​ ​ការ​ឈ្លោះ​ ​ការ​ប្រកាន់​ខុស​ ​ការទាស់ទែង​ ​ការ​បែកធ្លាយ​នៃ​សង្ឃ​ ​ការ​ប្រេះឆា​នៃ​សង្ឃ​ ​ការកំណត់​ផ្សេង​នៃ​សង្ឃ​ ​ការ​ធ្វើ​ផ្សេង​ៗ​នៃ​សង្ឃ​ ​នឹង​កើតមាន​ដល់​សង្ឃ​ ​ព្រោះ​ហេតុ​នៃ​អត្តា​ទាន​នោះ​ ​(​ជា​ប្រាកដ​)​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​មិន​ត្រូវ​កាន់​យក​នូវ​អត្តា​ទាន​នោះ​ឡើយ​។​ ​ម្នាល​ឧបាលិ​ ​បើ​ភិក្ខុ​ពិចារណា​ទៅ​ ​បានដឹង​យ៉ាងនេះ​ថា​ ​កាលបើ​អាត្មាអញ​ ​កាន់​យក​នូវ​អត្តា​ទាន​នេះ​ទៅ​ ​ការប្រកួត​ប្រកាន់​ ​ការ​ឈ្លោះ​ ​ការ​ប្រកាន់​ខុស​ ​ការទាស់ទែង​ ​ការ​បែកធ្លាយ​នៃ​សង្ឃ​ ​ការ​ប្រេះឆា​នៃ​សង្ឃ​ ​ការកំណត់​ផ្សេង​នៃ​សង្ឃ​ ​និង​ការ​ធ្វើ​ផ្សេង​ៗ​នៃ​សង្ឃ​ ​មិនកើត​មានដល់​សង្ឃ​ ​ព្រោះ​ហេតុ​នៃ​អត្តា​ទាន​នោះ​ឡើយ​ ​ម្នាល​ឧបាលិ​
ថយ | ទំព័រទី ២៤៤ | បន្ទាប់