[​១៦៧​]​ ​ម្នាល​ឧបាលិ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​ភិក្ខុ​អ្នកចោទ​ ​មានបំណង​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​ពិចារណា​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ជា​ពហុស្សូត​ ​ទ្រទ្រង់​ព្រះ​សូត្រ​ ​សន្សំ​ព្រះ​សូត្រ​ឬ​ហ្ន៎​ ​(​មួយទៀត​)​ ​ធម៌​ទាំងឡាយ​ណា​ ​មាន​លំអ​បទ​ដើម​ ​លំអ​បទ​កណ្តាល​ ​លំអ​បទ​ចុង​ ​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ ​ព្រមទាំង​អត្ថ​ ​ទាំង​ព្យញ្ជនៈ​ ​ពេញ​បរិបូណ៌​ ​បរិសុទ្ធ​ទាំងអស់​ ​ធម៌​ទាំងនោះ​ ​ជា​ធម៌​ដែល​អាត្មាអញ​បាន​ស្តាប់​ច្រើន​ ​បាន​ទ្រទ្រង់​ ​បាន​សន្សំ​ដោយ​ពាក្យ​ ​បាន​ពិចារណា​ ​(​មុតមាំ​)​ ​ហើយ​ក្នុងចិត្ត​ ​បាន​យល់​ត្រឹមត្រូវ​ហើយដោយ​ទិដ្ឋិ​ ​ធម៌​នោះ​មាន​គ្រប់គ្រាន់​ដល់​អាត្មាអញ​ ​ឬមិន​ទាន់​មាន​ទេ​។​ ​ម្នាល​ឧបាលិ​ ​ប្រសិនជា​ភិក្ខុ​មិនមែន​ជា​ពហុស្សូត​ ​មិន​ទ្រទ្រង់​ព្រះ​សូត្រ​ ​មិន​សន្សំ​ព្រះ​សូត្រ​សោះ​ទេ​ ​បើ​ធម៌​ទាំងឡាយ​ណា​ ​មាន​លំអ​បទ​ដើម​ ​លំអ​បទ​កណ្តាល​ ​លំអ​បទ​ចុង​ ​ប្រកាស​ព្រហ្មចរិយ​ធម៌​ ​ព្រមទាំង​អត្ថ​ ​ទាំង​ព្យញ្ជនៈ​ពេញ​បរិបូណ៌​ ​បរិសុទ្ធ​ទាំងអស់​ ​ធម៌​ទាំងឡាយ​មាន​សភាព​ដូច្នោះ​ ​គឺ​ភិក្ខុ​នោះ​មិនបាន​ចេះដឹង​ច្រើន​ ​មិនបាន​ទ្រទ្រង់​ ​មិនបាន​សន្សំ​ដោយ​ពាក្យ​ ​មិនបាន​ពិចារណា​ ​(​មុតមាំ​)​ ​ក្នុងចិត្ត​ ​មិនបាន​យល់​ត្រឹមត្រូវ​ដោយ​ទិដ្ឋិ​ទេ​ ​ភិក្ខុ​នោះ​ឯង​ ​គង់មាន​អ្នកផង​ស្តី​ដាស់តឿន​ថា​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ ​សូម​និមន្ត​លោក​រៀន​ព្រះ​បរិយត្តិធម៌​សិន​ទៅ​ ​ភិក្ខុ​នោះ​គង់មាន​អ្នកផង​ស្តី​ដាស់តឿន​ ​ដូច​សំដែង​មកនេះ​ឯង​។​
ថយ | ទំព័រទី ២៤៧ | បន្ទាប់