[​១៦៨​]​ ​ម្នាល​ឧបាលិ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​ភិក្ខុ​អ្នកចោទ​ ​មានបំណង​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​ពិចារណា​យ៉ាងនេះ​ថា​ ​បាតិមោក្ខ​ទាំងពីរ​ ​អញ​ក៏​ចេះចាំ​ដោយ​សេចក្តី​ពិស្តារ​ ​ចែក​ចេញ​បាន​ដោយ​ប្រពៃ​ ​ចាំស្ទាត់​រត់មាត់​ ​កាត់សេចក្តី​បាន​ដោយ​ល្អ​ ​តាម​សូត្រ​ ​គឺ​ខន្ធកៈ​ ​និង​បរិវា​រៈ​ ​តាម​អនុព្យញ្ជនៈ​ដែរ​ឬ​ ​ធម៌​នុ៎ះ​មាន​គ្រប់គ្រាន់​ដល់​អាត្មាអញ​ ​ឬមិន​មាន​ទេ​។​ ​ម្នាល​ឧបាលិ​ ​ប្រសិនបើ​បាតិមោក្ខ​ទាំងពីរ​ ​ភិក្ខុ​មិនបាន​ចេះចាំ​ដោយ​សេចក្តី​ពិស្តារ​ ​មិនបាន​ចែក​ចេញ​ដោយ​ប្រពៃ​ ​មិនបាន​ចាំស្ទាត់​រត់មាត់​ ​មិនបាន​កាត់សេចក្តី​ដោយ​ល្អ​ ​តាម​សូត្រ​ ​តាម​អនុព្យញ្ជនៈ​ទេ​ ​ភិក្ខុ​នោះ​ឯង​ ​បើ​មាន​គេ​សួរ​ថា​ ​ម្នា​លោក​ដ៏​មាន​អាយុ​ ​ចុះ​សិក្ខាបទ​នេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សំដែង​ក្នុង​នគរ​ណា​ ​ភិក្ខុ​នោះ​មុខ​ជា​ឆ្លើយ​ប្រាប់​ទៅវិញ​មិន​រួច​ ​ភិក្ខុ​នោះ​ឯង​ ​គង់មាន​អ្នកផង​ស្តី​ដាស់តឿន​ថា​ ​ម្នាល​លោក​ដ៏​មាន​អាយុ​ ​សូម​និមន្ត​លោក​រៀន​វិន័យ​សិន​ទៅ​ ​ភិក្ខុ​នោះ​ឯង​ ​គង់មាន​អ្នកផង​ស្តី​ដាស់តឿន​ ​ដូច​សំដែង​មកនេះ​ឯង​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​អ្នកចោទ​ ​មានប្រាថ្នា​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​ពិចារណា​ធម៌៥ប្រការ​នេះ​ ​ក្នុង​ខ្លួនឯង​សិន​ ​ហើយ​សឹម​ចោទ​ភិក្ខុ​ដទៃ​។​
ថយ | ទំព័រទី ២៤៨ | បន្ទាប់