ឧទ្ទាន​នៃ​ ​បាតិមោក្ខ​ដ្ឋ​បន​ក្ខន្ធ​កៈ​ ​នោះ​ដូច្នេះ​


​[​១៧៦​]​ ​រឿង​ព្រះមានព្រះភាគ​ ​គង់​ក្នុង​រោង​ឧបោសថ១​ ​រឿង​ព្រះ​អានន្ទ​ក្រាបបង្គំទូល​អស់​វារៈ៣ដង១​ ​រឿង​ភិក្ខុ​បាប​មិន​ចេញពី​រោង​ឧបោសថ១​ ​រឿង​ព្រះ​មោគ្គល្លាន​បណ្តេញ​ភិក្ខុ​បាប​ចេញ១​ ​រឿង​ក្នុង​សាសនា​របស់​ព្រះ​ជិនស្រី​ ​មាន​ ​អ​ច្ឆ​រិយព្ភូ​ត​ធម៌​ ​(​៨យ៉ាងគឺ​)​ ​មាន​សិក្ខា​ជាលំដាប់​ ​ដូច​មហា​សមុ​ត្រ​មាន​ទំនាប​ជាលំដាប់​ ​ពួក​សាវ័ក​ ​មិន​ប្រព្រឹត្ត​កន្លង​សិក្ខាបទ​ ​ដូច​មហាសមុទ្រ​ ​មាន​ទឹក​តាំងនៅ​នឹងជា​ធម្មតា​ ​សង្ឃ​រមែង​លើក​បុគ្គល​អាក្រក់​ចេញ​ ​ដូច​រលក​សមុទ្រ​ ​ដែល​ផាត់​សាកសព​ស្លាប់​ទៅលើគោក​ ​(​វណ្ណៈ៤ពួក​)​ ​ដែល​ចេញ​បួស​ហើយ​ ​តែង​លះបង់​នាម​ ​និង​គោត្រ​ដើម​ ​ដូច​ទន្លេ​ធំៗ​ ​តែង​លះបង់​នាម​ ​និង​គោត្រ​ដើម​ ​ពួក​ភិក្ខុ​ដែល​បរិនិព្វាន​ ​ព្រះនិព្វាន​ ​ក៏​មិន​ប្រាកដជា​ខ្វះ​ ​ឬ​ពេញ​ ​ព្រះធម៌​វិន័យ​មាន​រស​តែមួយ​ ​គឺ​វិមុត្តិ​រស​ ​ដូច​មហាសមុទ្រ​ ​មាន​រស​តែមួយ​ ​គឺ​រសប្រៃ​ ​ព្រះធម៌​វិន័យ​មានគុណ​សម្បត្តិ​ជា​គ្រឿង​ត្រេកអរ​ច្រើន​ ​ដូច​មហាសមុទ្រ​ ​មាន​រតនៈ​ច្រើនយ៉ាង​ ​ព្រះធម៌​វិន័យ​ ​ជាទី​អាស្រ័យ​នៅ​នៃ​ព្រះ​អរិយបុគ្គល៨ពួក​ ​ដូច​មហាសមុទ្រ​ជាទី​អាស្រ័យ​នៃ​សត្វ​
ថយ | ទំព័រទី ២៥៥ | បន្ទាប់