ធំៗ១​ ​រឿង​ព្រះមានព្រះភាគ​ ​ធ្វើ​សេចក្តី​ប្រៀបផ្ទឹម​នឹង​មហាសមុទ្រ​ ​ហើយ​ទ្រង់​តម្កល់​គុណ​ទុក​ក្នុង​សាសនា១​។​ ​រឿង​ព្រះមានព្រះភាគ​ ​ទ្រង់​អនុញ្ញាត​ឲ្យ​សំដែង​បាតិមោក្ខ​ ​ក្នុង​ថ្ងៃឧបោសថ១​ ​រឿង​ព្រះមានព្រះភាគ​ ​ទ្រង់​អនុញ្ញាត​ឲ្យ​បញ្ឈប់​បាតិមោក្ខ១​ ​រឿង​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ត្រូវអាបត្តិ​ហើយ​ ​ចូល​ទៅ​ស្តាប់​បាតិមោក្ខ​ ​ដោយ​ប្តេជ្ញា​ខ្លួន​ថា​ ​គ្មាន​នរណា​មួយ​ស្គាល់​យើង​ឡើយ១​ ​រឿង​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​បញ្ឈប់​បាតិមោក្ខ​ ​ដោយ​ប្រញាប់​ប្រញាល់១​ ​រឿង​ពួក​ភិក្ខុ​ពោលទោស​ ​(​ព្រោះ​បញ្ឈប់​បាតិមោក្ខ​)​១​ ​រឿង​បញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌​ ​និង​ប្រកបដោយ​ធម៌​ ​មាន១,២,៣,៤,៥,៦,៧,៨,៩,១០យ៉ាង​ក៏​មាន១​។​ ​រឿង​ភិក្ខុ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​វិបត្តិ​មាន​ចំណែក៤ប្រការ​ ​គឺ​ ​សីលវិបត្តិ​ ​អាចារ​វិបត្តិ​ ​ទិដ្ឋិ​វិបត្តិ​ ​អាជីវ​វិបត្តិ១​។​ ​រឿង​ភិក្ខុ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​វិបត្តិ​មាន​ចំណែក៥ប្រការ​ ​គឺ​ ​បារាជិកាបត្តិ​ ​សង្ឃា​ទិ​សេសា​បត្តិ​ ​បា​ចិ​ត្តិ​យា​បត្តិ​ ​បា​ដិ​ទេស​នី​យា​បត្តិ​ ​ទុក្កដាបត្តិ១​ ​រឿង​ភិក្ខុ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​វិបត្តិ​មាន​ចំណែក៦ប្រការ​ ​គឺ​ ​សីលវិបត្តិ​ ​អាចារ​វិបត្តិ​ ​(​ទិដ្ឋិ​វិបត្តិ​)​ ​ក្នុង​មួយ​ៗ​ ​ចែក​ជា​ពីរ​ ​គឺ​ចែក​ទៅជា​ភិក្ខុ​មិន​ធ្វើ​ ​និង​ធ្វើ១​។​ ​
ថយ | ទំព័រទី ២៥៦ | បន្ទាប់