មិនទាន់​ស្រេច​ ​ភិក្ខុ​មាន​គេ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ដោយ​សីលវិបត្តិ​ ​ដោយ​អាចារ​វិបត្តិ​ ​ដោយ​ទិដ្ឋិ​វិបត្តិ១​។​ ​រឿង​ ​(​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​ ​អង្គុយ​ក្នុង​បរិសទ្យ​)​ ​ថា​នឹង​មាន​ភិក្ខុ​ផងគ្នា​ឃើញ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​ ​(​នោះ​)​ ​បើ​មិន​ដូច្នោះ​ ​គង់មាន​ភិក្ខុ​ឯទៀត​ប្រាប់​ដំណើរ​នោះ​ ​ដល់​ភិក្ខុ​ផងគ្នា​ ​ឬ​ភិក្ខុ​នោះ​ ​ប្រាប់​ដល់​ភិក្ខុ​បរិសុទ្ធ​ដោយខ្លួនឯង១​ ​រឿង​ភិក្ខុ​បញ្ឈប់​បាតិមោក្ខ​ ​ចំពោះ​ភិក្ខុ​នោះ១​។​ ​រឿង​បរិសទ្យ​ក្រោក​ដើរចេញ​ ​ព្រោះ​អន្តរាយ១០យ៉ាង​ ​អន្តរាយ​ណាមួយ​ ​គឺ​អន្តរាយ​អំពី​ព្រះរាជា​ ​ចោរ​ ​ភ្លើង​ ​ទឹក​ ​មនុស្ស​ ​អមនុស្ស​ ​សត្វ​សាហាវ​ ​ពស់​តូច​ធំ​ ​ជីវិត​ ​និង​ព្រហ្មចរិយ១​ ​ការបញ្ឈប់​បាតិមោក្ខ​ប្រកបដោយ​ធម៌​ ​និង​មិន​ប្រកបដោយ​ធម៌​ ​(​នេះ​)​ ​ភិក្ខុ​គប្បី​ដឹង​តាម​សមគួរ​ដល់​ឧបាយ​ចុះ​។​ ​
ថយ | ទំព័រទី ២៥៨ | បន្ទាប់