រឿង​សង្ឃ​គួរ​បន្ទោបង់​វិប្បដិសារៈ​ ​ចំពោះ​ភិក្ខុ​ដែល​ចោទ​ប្រកបដោយ​ធម៌៥យ៉ាងដូច​គ្នា១​ ​រឿង​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​ ​ភិក្ខុ​គួរ​តាំង​អ​វិប្បដិសារៈ​ ​ចំពោះ​ភិក្ខុ​ដែលគេ​ចោទ​ប្រកបដោយ​ធម៌​ ​ដោយ​អាការ៥យ៉ាង១​ ​រឿង​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​ ​ភិក្ខុ​អ្នកចោទ​ ​ប្រាថ្នា​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​តាំងធម៌៥យ៉ាង​ទុក​ក្នុងចិត្ត​ ​គឺ​ ​ជា​អ្នកមាន​សេចក្តី​ករុណា​ ​ស្វែងរក​ប្រយោជន៍​ ​មាន​សេចក្តី​អនុគ្រោះ​ ​(​ដោយ​ប្រយោជន៍​នោះ​)​ ​ប៉ុនប៉ង​ឲ្យ​ភិក្ខុ​ដទៃ​រួចចាក​អាបត្តិ​ ​យក​វិន័យ​ជា​ប្រធាន១​ ​រឿង​ព្រះសម្ពុទ្ធ​ ​ទ្រង់​សំដែង​សេចក្តី​ប្រតិបត្តិ​ ​របស់​ភិក្ខុ​អ្នក​ត្រូវ​ចោទ​ ​តាំងខ្លួន​ក្នុង​ធម៌២យ៉ាងគឺ​ ​ពាក្យពិត​ត្រង់​ ​និង​សេចក្តី​មិន​ក្រោធ១​ ​នេះ​ជា​ធម្មតា​ ​របស់​ភិក្ខុ​ដែល​ត្រូវ​គេ​ចោទ​។​
ថយ | ទំព័រទី ២៦០ | បន្ទាប់