គោតមី​ ​ព្រះនាង​កុំ​គាប់​ព្រះទ័យ​ ​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ក្នុង​ធម្មវិន័យ​ ​ដែល​តថាគត​ ​ជ្រាប​ច្បាស់​ហើយ​ ​(​នោះ​)​ ​ឡើយ​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​បាន​(​ជ្រាប​ថា​)​ ​ព្រះមានព្រះភាគ​ ​មិន​ទ្រង់​អនុញ្ញាត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ ​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ទ្រង់​ជ្រាប​ច្បាស់​ហើយ​ ​(​ដូច្នោះ​)​ ​ក៏​ជា​ទុក្ខ​ ​តូច​ព្រះទ័យ​ ​ស្រក់​ទឹកព្រះនេត្រ​ ​ទ្រង់ព្រះ​កន្សែង​ ​ហើយ​ក្រាប​ថ្វាយបង្គំលា​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​រួច​ចៀសចេញ​ទៅ​។​
 [​១៧៨​]​ ​លំដាប់នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​ក្រុង​កបិល​ព័ស្តុ​ ​តាម​គួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ ​ហើយ​យាង​ចេញទៅ​កាន់​ចារិក​នគរ​វេសាលី​ ​លុះ​យាង​ទៅកាន់​ចារិក​ដោយលំដាប់​ ​ក៏បាន​ទៅដល់​នគរ​វេសាលី​នោះ​ឯង​។​ ​មាន​សេចក្តី​ដំណាល​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​កូ​ដា​គារ​សាលា​ ​នា​ព្រៃ​មហាវ័ន​ ​ទៀត​ក្រុង​វេសាលី​នោះ​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​ឲ្យ​គេ​កោរ​ព្រះកេសា​ ​ហើយ​ស្លៀកសំពត់​ជ្រលក់​ដោយ​ទឹកអម្ចត់​ ​ក៏​ទ្រង់​យាង​សំដៅ​ទៅ​នគរ​វេសាលី​ ​ចូល​ទៅកាន់​កូ​ដា​គារ​សាលា​ ​នា​ព្រៃ​មហាវ័ន​ ​ទៀប​ក្រុង​វេសាលី​នោះ​តាមលំដាប់​ ​ជាមួយនឹង​ពួក​នាង​សាកិយានី​ជាច្រើន​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​មាន​ព្រះបាទ​ទាំងពីរ​ពុរពង​ ​មានព្រះអង្គ​
ថយ | ទំព័រទី ២៦២ | បន្ទាប់