ធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លង ដរាបអស់ជីវិត១ ភិក្ខុនីមិនត្រូវនៅចាំវស្សា ក្នុងអាវាស ដែលគ្មានភិក្ខុទេ ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លងដរាបអស់ជីវិត១ ភិក្ខុនី ត្រូវប្រាថ្នាធម៌ពីរប្រការ គឺសួរបាតិមោក្ខ ចូលទៅស្តាប់ឱវាទ អំពីសំណាក់ភិក្ខុសង្ឃ រាល់កន្លះខែ ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លង ដរាបអស់ជីវិត១ ភិក្ខុនី នៅចាំវស្សារួចហើយ ត្រូវបវារណាក្នុងសំណាក់សង្ឃទាំង២ពួក ដោយស្ថានទាំង៣ គឺឃើញក្តី ឮក្តី រង្កៀសក្តី ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លងដរាបអស់ជីវិត១ ភិក្ខុនីត្រូវគរុកាបត្តិហើយ គប្បីប្រព្រឹត្តបក្ខមានត្ត ក្នុងសំណាក់សង្ឃទាំង២ពួក ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លង ដរាបអស់ជីវិត១ ភិក្ខុនី ត្រូវជួយស្វែងរកឧបសម្បទា ក្នុងសំណាក់សង្ឃទាំង២ពួក ដល់សិក្ខមានា ដែលបានសិក្សាសិក្ខាក្នុងធម៌ទាំង៦ប្រការ គ្រប់២ឆ្នាំហើយ ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លង ដរាបអស់ជីវិត១ ភិក្ខុនីមិន