ខ្ញុំម្ចាស់តែម្នាក់ឯង នឹងសូមពរព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំម្ចាស់សូមអង្វរ សូមព្រះមានព្រះភាគ ទ្រង់អនុញ្ញាត នូវការថ្វាយបង្គំ ការក្រោកទទួល ការធ្វើអញ្ជលី និងសាមីចិកម្ម ដល់ពួកភិក្ខុផង ដល់ពួកភិក្ខុនីផង តាមលំដាប់វស្សាចាស់ខ្ចី។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ការសូមនេះ មិនមែនជាហេតុ ជាបច្ច័យទេ ត្រង់ពាក្យដែលថា ឲ្យតថាគតអនុញ្ញាត នូវការថ្វាយបង្គំ ការក្រោកទទួល ការធ្វើអញ្ជលី និងសាមីចិកម្ម ដល់មាតុគ្រាម (នោះ) ម្នាលអានន្ទ អម្បាលដូចជាពួកតិរ្ថិយដទៃអស់នេះ ដែលជាអ្នកពោលធម៌អាក្រក់ ម្តេចគង់តែមិនធ្វើនូវការថ្វាយបង្គំ ការក្រោកទទួល ការធ្វើអញ្ជលី និងសាមីចិកម្ម ចំពោះមាតុគ្រាមដែរ ចំណង់បើតថាគត នឹងអនុញ្ញាត នូវការថ្វាយបង្គំ ការក្រោកទទួល ការធ្វើអញ្ជលី និងសាមីចិកម្ម ដល់មាតុគ្រាម ដូចម្តេចបាន។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវធ្វើ នូវការថ្វាយបង្គំ ការក្រោកទទួល ការធ្វើអញ្ជលី និងសាមីចិកម្ម ចំពោះមាតុគ្រាមឡើយ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។
[១៨៦] គ្រានោះ ព្រះនាងមហាបជាបតីគោតមី ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ រួចគង់ក្នុងទី
[១៨៦] គ្រានោះ ព្រះនាងមហាបជាបតីគោតមី ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ រួចគង់ក្នុងទី