នេះជាញត្តិ។ បពិត្រព្រះនាងជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុនីឈ្មោះនេះ ឲ្យបានជាគំរប់ពីរនឹងភិក្ខុនីឈ្មោះនេះ។ ការសន្មតិភិក្ខុនីឈ្មោះនេះ ឲ្យជាគំរប់ពីរ នឹងភិក្ខុនីឈ្មោះនេះ សមគួរដល់នាងជាម្ចាស់អង្គណា នាងជាម្ចាស់អង្គនោះ គប្បីស្ងៀម មិនសមគួរដល់នាងជាម្ចាស់អង្គណា នាងជាម្ចាស់អង្គនោះ គប្បីឆ្លើយមក។ ភិក្ខុនីឈ្មោះនេះ សង្ឃបានសន្មត ឲ្យជាគំរប់ពីរ នឹងភិក្ខុនីឈ្មោះនេះហើយ។ ការសន្មតិនេះ សមគួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។ លំដាប់នោះ ភិក្ខុនីជាគំរប់ពីររបស់ភិក្ខុនីនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញត្រូវថែរក្សាក្នុងទារកនោះដូចម្តេច។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យថែរក្សាក្នុងទារកនោះដូចជាប្រតិបត្តិក្នុងបុរសដទៃដែរ វៀរលែងតែការដេកក្នុងផ្ទះជាមួយគ្នាចេញ។
[២៦៤] សម័យនោះឯង មានភិក្ខុនី១រូប ត្រូវគរុកាបត្តិហើយ នៅប្រព្រឹត្តមានត្ត។ ភិក្ខុនីនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញម្នាក់ឯង នៅមិនបាន ទាំងភិក្ខុនីឯទៀត ក៏នៅជាមួយអាត្មាអញមិនបាន
[២៦៤] សម័យនោះឯង មានភិក្ខុនី១រូប ត្រូវគរុកាបត្តិហើយ នៅប្រព្រឹត្តមានត្ត។ ភិក្ខុនីនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញម្នាក់ឯង នៅមិនបាន ទាំងភិក្ខុនីឯទៀត ក៏នៅជាមួយអាត្មាអញមិនបាន