[​៤៩​]​ ​គ្រានោះ​ ​ទេវទត្ត​ព្រមទាំង​បរិសទ្យ​ ​ចូល​ទៅកាន់​ក្រុង​រាជគ្រឹះ​ ​ពន្យល់​អ្នកផង​ឲ្យ​យល់​ ​ដោយ​វត្ថុ៥ប្រការ​ ​ហើយ​និយាយ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​យើង​បាន​ចូល​ទៅ​គាល់​ព្រះសមណគោតម​ ​ហើយ​ទូល​សុំ​វត្ថុ៥ប្រការ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​តែង​សរសើរគុណ​ ​របស់​បុគ្គល​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​ដោយ​បរិយាយ​ជាច្រើន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វត្ថុ៥ប្រការ​ទាំងនេះ​ ​រមែង​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ដើម្បី​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​ដោយ​បរិយាយ​ជាច្រើន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូមទ្រង់មេត្តាប្រោស​ ​សូមឲ្យ​ភិក្ខុ​ទាំងឡាយ​ ​នៅតែ​ក្នុង​ព្រៃ​ជាវ​ត្ត​អស់មួយជីវិត​ភិក្ខុ​ណា​នៅក្នុង​ស្រុក​ ​ភិក្ខុ​នោះ​នឹង​ត្រូវទោស​។​បេ​។​ ​សូមកុំ​ឲ្យ​ភិក្ខុ​ទាំងឡាយ​ឆាន់​ត្រី​ ​និង​សាច់​អស់មួយជីវិត​ ​ភិក្ខុ​ណា​ឆាន់​ត្រី​ ​និង​សាច់​ ​ភិក្ខុ​នោះ​នឹង​ត្រូវទោស​ ​(​ឥឡូវ​)​ ​វត្ថុ៥ប្រការ​ទាំងនេះ​ ​ព្រះសមណគោតម​មិនព្រម​អនុញ្ញាត​ឲ្យ​ទេ​ ​ពួក​យើង​ទាំងអស់គ្នា​នោះ​ ​នឹង​សមាទាន​ប្រព្រឹត្ត​វត្ថុ​ទាំង៥​
​ប្រការ​នេះ​។​
 [​៥០​]​ ​បណ្តា​មនុស្ស​ទាំងនោះ​ ​មនុស្ស​ពួក​ណា​ដែល​ឥត​សទ្ធា​ ​មិន​ជ្រះថ្លា​ ​ឥត​ប្រាជ្ញា​ ​មនុស្ស​ពួក​នោះ​ ​និយាយ​គ្នា​យ៉ាងនេះ​ថា​ ​ពួក​សមណៈ​ ​
ថយ | ទំព័រទី ៥៨ | បន្ទាប់