ធ្វើ​សង្ឃ​ ​ដែល​បែកគ្នា​ហើយ​ ​ឲ្យ​ព្រមព្រៀង​គ្នា​ទៅវិញ​ ​(​អ្នកនោះ​)​ ​តែង​ទទួល​នូវ​បុណ្យ​ដ៏​ប្រសើរ​ ​ហើយនឹង​រីករាយ​ក្នុង​ឋានសួគ៌​អស់១កប្ប​ ​ណ្ហើយ​ទេវទត្ត​ ​អ្នក​កុំ​ចូលចិត្ត​នឹង​ការ​បំបែក​សង្ឃ​ឡើយ​ ​ម្នាល​ទេវទត្ត​ ​ដ្បិត​ការ​បំបែក​សង្ឃ​ ​មានទោស​ធ្ងន់​ណាស់​។​
 [​៥១​]​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​រាជគ្រឹះ​។​ ​ទេវទត្ត​បានឃើញ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​កំពុង​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​នគររាជ​គ្រឹះ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ចូល​ទៅ​ជិត​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ដ៏​មាន​អាយុ​ ​ឥឡូវនេះ​ ​ខ្ញុំ​នឹង​ធ្វើ​ឧបោសថកម្ម​ ​និង​ធ្វើ​សង្ឃកម្ម​ ​បែកចេញ​ចាក​ព្រះមានព្រះភាគ​ ​បែកចេញ​ចាក​ភិក្ខុសង្ឃ​ ​ចាប់​ដើម​ពី​ថ្ងៃនេះ​រៀងទៅ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​នគររាជ​គ្រឹះ​ ​បាន​ត្រឡប់​មក​ពី​បិណ្ឌបាត​ ​ក្នុង​ខាងក្រោយ​ភត្ត​ហើយ​ ​ក៏​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​
ថយ | ទំព័រទី ៦០ | បន្ទាប់