ចូរពេញចិត្តនឹងស្លាកនេះចុះ ម្នាលឧបាលិ ភិក្ខុអ្នកបំបែកសង្ឃនេះឯង មិនទៅកើតក្នុងអបាយ មិនទៅកើតក្នុងនរក មិនឋិតនៅអស់១កប្ប គួរដល់កិរិយារក្សាបាន។ ម្នាលឧបាលិ ពាក្យខាងមុខនៅមានទៀត ភិក្ខុសំដែងធម៌ ថាមិនមែនធម៌។បេ។ សំដែងទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ មានសេចក្តីយល់ឃើញក្នុងអធម៌នោះ ថាជាធម៌ មានសេចក្តីយល់ឃើញក្នុងការបំបែក ថាជាធម៌ ហើយមិនបិទបាំងទិដ្ឋិ មិនបិទបាំងសេចក្តីគាប់ចិត្ត មិនបិទបាំងសេចក្តីពេញចិត្ត មិនបិទបាំងសេចក្តីពិតត្រង់ ហើយសូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា លោកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្តនឹងស្លាកនេះចុះ ម្នាលឧបាលិ ភិក្ខុអ្នកបំបែកសង្ឃនេះឯង មិនទៅកើតក្នុងអបាយ មិនទៅកើតក្នុងនរក មិនឋិតនៅអស់១កប្ប ជាបុគ្គលនៅកែខ្លួនបាន។
ចប់ ភាណវារៈ ទី៣។
ចប់ សង្ឃភេទក្ខន្ធកៈ ទី៧ តែប៉ុណ្ណេះ។