បើ​ដូច្នោះ​ ​តថាគត​នឹង​បញ្ញត្ត​វត្ត​ ​ដល់​អាវាសិក​ភិក្ខុ​ទាំងឡាយ​ ​តាម​ទំនង​ដែល​អាវាសិក​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ប្រព្រឹត្ត​ដោយ​ប្រពៃ​។​ ​
 [​៨១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាវាសិក​ភិក្ខុ​ ​ឃើញ​អាគន្តុក​ភិក្ខុ​ ​ដែល​ចាស់​ជាង​ខ្លួន​ហើយ​ ​ត្រូវ​ក្រាល​អាសនៈ​ ​ត្រូវ​ដម្កល់​ទុក​នូវ​ទឹក​លាង​ជើង​ ​តាំង​សម្រាប់​ទ្រាប់​ជើង​ ​ដែល​លាង​ហើយ​ ​ទ្រនាប់​សម្រាប់​ជូត​ជើង​ ​ដែល​មិនទាន់​បាន​លាង​ ​ត្រូវ​ក្រោក​ទទួលយក​បាត្រ​ ​និង​ចីវរ​ ​ត្រូវ​សួរ​ទឹក​សម្រាប់​ផឹក​ ​ត្រូវ​សួរ​ទឹក​សម្រាប់​ប្រើប្រាស់​ ​បើ​អាវាសិក​ភិក្ខុ​មាន​សេចក្តី​ឧស្សាហ៍​ ​ត្រូវ​ជូត​ស្បែកជើង​ ​កាល​នឹង​ជូត​ស្បែកជើង​ ​មុ​នដ​ម្បូង​ ​ត្រូវ​ជូត​ដោយ​សំពត់​ស្ងួត​ ​បន្ទាប់មក​ ​ត្រូវ​ជូត​ដោ​យស​ម្ព​ត់​ទទឹក​ ​ត្រូវ​លាង​កំ​ណា​ត់​សម្ព​ត់​សម្រាប់​ជូត​ស្បែកជើង​ ​ហើយ​ពូត​ហាល​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​(​បើ​)​ ​អាគន្តុក​ភិក្ខុ​ចាស់វស្សា​ជាង​ ​អាវាសិក​ភិក្ខុ​ត្រូវ​ថ្វាយបង្គំ​ ​ត្រូវ​រៀប​សេនាសនៈ​ ​ដោយ​ពាក្យ​ថា​ ​សេនាសនៈ​នេះ​សម្រាប់​លោកម្ចាស់​ ​ត្រូវ​ប្រាប់​សេនាសនៈ​ ​ដែល​មាន​គេ​នៅ​ក្តី​ ​ឥតមាន​គេ​នៅ​ក្តី​ ​ត្រូវ​ប្រាប់​គោចរ​គ្រាម​ ​ត្រូវ​ប្រាប់​អគោចរ​គ្រាម​ ​ត្រូវ​ប្រាប់​ត្រកូល​ទាំងឡាយ​ ​ដែល​សង្ឃ​សន្មត​ថា​ជា​សេក្ខៈ​ ​ត្រូវ​ប្រាប់​ទីសម្រាប់​បន្ទោបង់​វច្ចៈ​
ថយ | ទំព័រទី ១០១ | បន្ទាប់